Main Logo
  • ភាសា
  • ចូល/ចូលរួម
  • កិច្ចពិភាក្សា
  • វគ្គសិក្សា
  • ធនធាន

ជ្រើសរើសភាសាដែលចង់ប្រើ

  • English
  • ខ្មែរ
  • ទំព័រដើម
  • ធនធាន
  • វគ្គសិក្សា
  • កិច្ចពិភាក្សា
  • ភាសា
  • ចូល/ចូលរួម

អំពីយើងខ្ញុំ

យើងជាអ្នកដើរតាមព្រះយេស៊ូ។ យើងជឿថា កុមារជាអំណោយមកពីព្រះជាម្ចាស់ដែលត្រូវទទួល​ការស្រលាញ់​ថ្នាក់​ថ្នម ការពារ និងចិញ្ចឹមបីបាច់ថែរក្សា។ ជាអកុសល កុមាររាប់លាននាក់កំពុងរងទុក្ខ និងប្រឈមនឹងហានិភ័យ។ មានកុមារជាង 400 លាននាក់រស់នៅក្នុងភាពក្រីក្រខ្លាំងបំផុតនៅទូទាំង​ពិភ​ព​លោក [1]។ ព្រះយេស៊ូមិនត្រឹមតែបានបង្គាប់យើងឲ្យមើលថែអ្នកក្រ និងអ្នកងាយរង​គ្រោះ​ប៉ុ​ណ្ណោះទេ ទ្រង់ក៏បានបង្រៀនយើងត្រូវរាប់អាន ការពារ និងស្រលាញ់កុមារ។ ទ្រង់គឺដើម្បីកុមារ ហើយយើងក៏ដើម្បីកុមារដូចគ្នាដែរ។

យើងជឿថា ការរីកចម្រើននាពេលអនាគតនៃសង្គម សហគមន៍ គ្រួសារ និង​ព្រះ​វិហារពឹងផ្អែកលើការរីកចម្រើនទាំងមូលរបស់កុមារសព្វថ្ងៃនេះ។ ហេតុដូច្នេះហើយ យើងមានអត្ថិភាពក្នុងលោកនេះដើម្បីពង្រឹង​សមត្ថភាពនៃ​ក្រុ​មជំនុំក្នុងតំបន់ដើម្បីផ្តល់នូវកិច្ចបម្រើផ្សាយប្រកបដោយប្រសិទ្ធភាព និងទូ​លំ​ទូលាយសម្រាប់ការអភិវឌ្ឍកុមារ និងកុមារ ជាពិសេសកុមារក្រីក្រ។

ForChildren.com ដែលបង្ហាញដោយអង្គការ Compassion International ស្វែ​ង​រកការកសាងសហគមន៍នៃអ្នកដើរតាមព្រះយេស៊ូ ដែលប្តេជ្ញាដោះ​លែង​កុ​មារ​ចេញពីភាពក្រីក្រ សហគមន៍នៃអ្នកជឿដែលរស់នៅជាមួយដៃបើកចំហ សហគ​​មន៍មួយដែលចែករំលែកចំណេះដឹង វិធីសាស្រ្ត បទពិសោធ និងគំនិតដែល​យើ​ងម្នាក់ៗត្រូវពង្រឹងគ្នាទៅវិញទៅមកក្នុងកិច្ចបម្រើផ្សាយជាមួយកុមារដែលមានហានិភ័យ។

យើងសូមអញ្ជើញអ្នកឱ្យចូលរួមជាមួយយើងជាសហគមន៍ដែលសហការគ្នាដើម្បីចែករំលែកជាមួយគ្នាទៅវិញទៅមកនូវគំនិត បទពិសោធ វិធីសាស្រ្ត និងមធ្យោ​បា​យនានាដែលជួយកុមារឱ្យរីកចម្រើន ទោះបីជាស្ថិតក្នុងភាព​លំបាក​ក៏ដោយ​។

[1] Olinto, P., Beegle, K., Sobrado, C., & Uematsu, H. (2013). The State of the Poor: Where Are The Poor, Where Is Extreme Poverty Harder to End, and What Is the Current Profile of the World’s Poor? Economic Premise, 125. doi:October 2013

ForChildren.com នាំមកជូនដោយ Compassion International ដែលជា​អង្គ​ការ​មិនរកប្រាក់ចំណេញដែលបានចុះបញ្ជីក្រោមមាត្រា 501(c)3។

ធនធាន វគ្គសិក្សា និងការពិភាក្សាទាំងអស់ត្រូវបានបង្កើតឡើង​សម្រាប់​ការ​ប្រើប្រាស់អប់រំតែប៉ុណ្ណោះ មិនមែនសម្រាប់រកប្រាក់ចំណេញនោះទេ។

  • អំពីយើងខ្ញុំ
  • ទាក់ទងមកយើងខ្ញុំ
  • លក្ខខណ្ឌនៃការប្រើប្រាស់
  • គោលការណ៍ឯកជនភាព